Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដោយមានការសហការជាមួយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ៣រូប ដែលរងរបួសដោយសារការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់ នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១៥៖៥០នាទីរសៀល។
ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

បច្ចុប្បន្នស្ថានភាពអ្នកជំងឺទាំង ៣រូប មានភាពល្អប្រសើរ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងមន្ទីរពេទ្យជាតិ។

Image 1
Image 2
Image 3
Image 4
Image 5