នៅថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានអនុសាសន៍ណែនាំពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងក្រុមការងារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជួបប្រជុំបន្ទាន់ជាមួយ ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យ និងពិភាក្សាលើផែនការការងារចែករំលែក និងផ្លាស់ប្តូបទពិសោធន៏គ្នា ត្រៀមលក្ខណៈគ្រប់ពេលវេលា ឆ្លើយតបនឹងសភាពការណ៍ឱ្យបានទាន់ពេលវេលា នូវបញ្ហាដែលអាចកើតមានឡើងជាយថាហេតុនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងកិច្ចប្រជុំបានពិភាក្សានូវការបែងចែក តួនាទីភារកិច្ចទៅតាមផ្នែក ដោយរៀបចំជាក្រុមការងារ និងពង្រីកកិច្ចសហការ រវាងខេត្តនឹងខេត្ត ការជួយសង្រ្គោះអ្នកជំងឺ ការកំណត់គោលដៅឱ្យច្បាស់លាស់ ដើម្បីបញ្ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា។ ក្រុមការងារ ក៏បានរៀបចំរថយន្តសង្រ្គោះ សម្ភារ ឧបករណ៍ និងឱសថចាំបាច់ សម្រាប់ត្រៀមទុកប្រើប្រាស់ករណីបន្ទាន់ផងដែរ។