ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីអបអរសាទរខួប៧១ឆ្នាំ ការបង្កើតកងកម្លាំងស្វ័យការពារជាតិជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា តំណាងរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ រួមទាំងបណ្ដាអង្គទូតនៅកម្ពុជា។
រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥