ខេត្តកំពង់ឆ្នាំង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងទិវាអាហារូបត្ថម្ភលើកទី១២ ក្រោមប្រធានបទ អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
សូមជម្រាបផងដែរថា ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្វធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រសិទ្ធភាពការងារ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
គួបញ្ជាក់ផងដែរថាទិវានេះ ក៏មានការអញ្ជើញចូលរួមពី Dr. Will Park នាយកប្រចាំប្រទេសរបស់អង្គការយូនិសេហ្វ តំណាងស្ថានទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាលាខេត្តកំពង់ឆ្នាំង ក្រុមការងារសម្របសម្រួលសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា យុវជន អាជីវករ បងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ ដែលមានអ្នកចូលរួមប្រមាណ ៥០០ នាក់។