Cambodia
ព័ត៌មានលំអិត

Image
កម្មវិធីទស្សនកិច្ចផ្លូវការ និងជំនួបទំនាក់ទំនងការពារព្រំដែនជាតិកម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នា រវាងកងទ័ពទាំងពីរ
ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តស្វាយរៀង៖ ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកម្មវិធីទស្សនកិច្ចផ្លូវការ និងជំនួបទំនាក់ទំនងការពារព្រំដែនជាតិកម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នា រវាងកងទ័ពទាំងពីរ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ 

ក្នុងជំនួបមិត្តភាពការពារជាតិព្រំដែន វៀតណាម-កម្ពុជា លើកទី២ សំដៅបង្កើនទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកសាងព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រទេសទាំងពីរ នៅតំបន់ព្រំដែន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

Image 1
Image 2
Image 3
Image 4