Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP Plan) នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២
ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖  ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP Plan) នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។

ក្នុងកិច្ចប្រជុំខាងលើ បានពិភាក្សា និងពិនិត្យបន្ថែមលើវឌ្ឍនភាពក្នុងការបញ្ចប់ផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល រួមទាំងបញ្ជីលម្អិត ដែលត្រូវធ្វើការជួសជុលកែលម្អ​ និងឧបករណ៍វេជ្ជសាស្រ្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ  អង្គភាពលទ្ធកម្ម តំណាង ធនាគារពិភពលោកប្រចាំកម្ពុជា ដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2។

Image 1
Image 2
Image 3