Cambodia
ព័ត៌មានលំអិត

Image
ប្រជុំវិសាមញ្ញ ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស.) បានដឹកនាំប្រជុំវិសាមញ្ញក្រុមប្រឹក្សាភិបាល។

កិច្ចប្រជុំ បានពិនិត្យ និងសម្រេច កែសម្រួលគោលការណ៍មួយចំនួន ដើម្បីពង្រឹងដំណើរការការងារ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបានរលូននិងមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកវេជ្ជបណ្ឌិត សមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស. និងអ្នកសង្កេតការណ៍ សរុបចំនួន ០៧ រូប។

Image 1
Image 2
Image 3
Image 4