Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការដឹកនាំគឺជាការលះបង់។ រាល់ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺមានអ្នកនៅរង់ចាំមើលពីក្រោយ ដូច្នេះត្រូវធ្វើការសម្រេចចិត្ត ប្រកបដោយករុណាធម៌ និងមនុស្សធម៌»
ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈគ្រប់គ្រង និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបំពេញតួនាទីភារកិច្ច និងទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល វិស័យសុខាភិបាល ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយនៅកម្ពុជា និងកំពុងបន្តអភិវឌ្ឍជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍ និងវិវត្តន៍នៃសេដ្ឋកិច្ច សង្គម និងតាមតម្រូវការរបស់ប្រជាជន។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំ លោកប្រធានមន្ទីរសុខាភិបាលថ្មី ខិតខំយកចិត្តទុកដាក់ ក្នុងការដឹកនាំបន្ត ជាពិសេសសូមឱ្យមានការគ្រប់គ្រង និងអន្តរាគមន៍ត្រឹមត្រូវ រហ័ស និងទាន់ពេលវេលា ក្នុងករណីមានជំងឺឆ្លងរាតត្បាតផ្សេងៗ និងជំងឺគ្រប់ប្រភេទ ដែលអាចកើតមាន។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរបន្ថែមដល់ប្រធានមន្ទីរសុខាភិបាលថ្មី ឱ្យបន្តដឹកនាំរក្សានូវនិរន្តន៍ភាព នៃដំណើរការបម្រើសេវាសុខាភិបាល នៅក្នុងខេត្ត និងអភិវឌ្ឍសេវាបន្ថែមទៀត ឱ្យកាន់តែច្រើន និងកាន់តែប្រសើរ ជាពិសេសត្រូវបន្តចុះដល់មូលដ្ឋានផ្ទាល់ជាញឹកញ៉ាប់ និងគ្រប់ពេលវេលា ដើម្បីស្តាប់មន្រ្តីថ្នាក់ក្រោម និងសំណូមពរជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ សំដៅការអនុវត្តន៍ចំគោលដៅ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42