ឆ្លៀតក្នុងដំណើរចូលរួមពិធីប្រកាសការចូលកាន់តំណែងថ្នាក់ដឹកនាំសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូបានចូលសួរសុខទុក្ខអ្នកជំងឺដែលជាអ្នកដំណើរ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង បុកនឹងសសរស្ពាន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ធំ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ធំ អ្នកជំងឺរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង ត្រូវបានជួយសង្រ្គោះអាយុជិវិត និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥