Cambodia
ព័ត៌មានលំអិត

Image
«នៅពេលនិយាយពីសុខាភិបាល គឺមានចំណែកពាក់ព័ន្ធនឹងយើងទាំងអស់គ្នា។ ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវតែមានការគិតគូជានិច្ច» ប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តីសុខាបាល
ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងដំណើរតាមផ្លូវត្រឡប់មកវិញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូ បានឆ្លៀតចូលពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ក្នុងខេត្តកំពង់ធំ។

ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានចូលពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលកែលម្អអាគារពិនិត្យ បន្ទប់វះកាត់ និងសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ និងបានផ្តល់នូវអនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ គិតគូរឱ្យបានហ្មត់ចត់ ទៅតាមលក្ខណៈបច្ចេកទេស។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកនេះ មានបន្ទុកទទួលអ្នកជំងឺពីភូមិ ស្រុក ដែលមានប្រជាពលរដ្ឋច្រើនរស់នៅក្នុងតំបន់ ដូច្នេះ ត្រូវរៀបចំឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើសេវាពិនិត្យ ថែទាំសុខភាព ពិសេសការវះកាត់ សង្រ្គោះបន្ទាន់ ក្នុងគោលដៅជួយសង្រ្គោះអាយុជីវិតអ្នកជំងឺ និងអ្នករបួសបានទាន់ពេលវេលា និងនៅគ្រប់កាលៈទេសៈ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14