ខេត្តបាត់ដំបង៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យជំនួយ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណងវគ្គបណ្តុះបណ្តាលគឺ៖
១) ពង្រឹងចំណេះដឹង ជំនាញសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងការបញ្ជូនអ្នកជំងឺ ដេីម្បីវាយតម្លៃស្ថានភាពអ្នកជំងឺ ឈានទៅរកការគ្រប់គ្រងស្ថានភាពជំងឺបានល្អប្រសើរ
២) ស្តារនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ពីកន្លែងកេីតហេតុទៅមូលដ្ឋានសុខាភិបាល ដើម្បីកំណត់អាទិភាព ក្នុងការប្រេីប្រាស់ឧបករណ៍បរិក្ខារសង្គ្រោះ
៣) លេីកកម្ពស់សុវត្ថិភាពអ្នកជំងឺក្នុងការបម្រើសេវាថែទាំ ព្យាបាលស្របតាមស្តង់ដាអន្តរជាតិ
៤) បង្កេីនសមត្ថភាពគ្រូបង្គោល ទាំងសមត្ថភាពគ្រប់គ្រង ការបង្ហាត់បង្ហាញ និងការដឹកនាំក្នុងការអនុវត្តនៅមូលដ្ឋានបម្រេីការផ្ទាល់ ក៍ដូចជាសហគមន៍
៥) ធានាការអនុវត្តន៍គោលការណ៍ច្បាប់ និងគោរពលេីសិទ្ធិរបស់អតថិជន។
ថ្លៃងក្នងឱកាសបេីកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
-ធនធានមនុស្ស គឺជាចំណុចគន្លឹះក្នុងការអភិវឌ្ឍន៍ ពិសេសផ្នែកសង្គ្រោះបន្ទាន់ សង្គ្រោះបឋម គឺជាឆ្អឹងខ្នងនៃមន្ទីរពេទ្យ ដែលតម្រូវមានទាំងជំនាញសង្គ្រោះ ទាំងការប្រេីប្រាស់ម៉ាសុីន ឬឧបករណ៍សម្ភារឱ្យបានច្បាស់លាស់
២) កិច្ចសហការជាក្រុម Teams Work ក្នុងការអនុវត្តការងារ ព្រមទាំងកត់ត្រា និងផ្ទេរព័ត៌មានឱ្យច្បាស់លាស់រវាងក្រុមមួយទៅក្រុមមួយទៀត ដេីម្បីទាញទំនុកចិត្តពីអ្នកជំងឺ
៣) រក្សាទំនាក់ទំនាក់រវាងគ្រូឧទ្ទេស ដេីម្បីពិភាក្សា ចែករំលែក និងមតិយោបល់ជំនាញលេីករណីសង្គ្រោះ ដេីម្បីសុវត្ថិភាព ប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការធ្វើបទបង្ហាញជាទ្រឹស្ដីចំនួន៣ថ្ងៃ ការអនុវត្តលេីម៉ានីកាំង និងការចុះអនុវត្តផ្ទាល់ នៅផ្នែកសង្រ្គោះបន្ទាន់ និងជាមួយរថយន្តគិលានសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ចំនួន២ថ្ងៃ ដឹកនាំដោយគ្រូឧទ្ទេសថ្នាក់ជាតិ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងក្រុមការងារសម្របសម្រួលពីនាយកដ្ឋានមន្ទីរពេទ្យក្រសួងសុខាភិបាល ដោយសមាសភាពចូលរួមពី លោក លោកស្រីវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យពេទ្យបង្អែកខេត្ត ស្រុក ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សរុបចំនួ ៤៤រូប។