Cambodia
ព័ត៌មានលំអិត

Image
កម្មវិធីបណ្តុះបណ្តាល និងកិច្ចប្រជុំរបស់សមាគមន៍បន្សាំសរីរាង្គអាស៊ី ឆ្នាំ២០២៥ នៅទីក្រុសអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង
ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥

សាធារណរដ្ឋកូរ៉េខាងត្បូង៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយលោកសាស្ត្រាចារ្យ គុយ ណូ អនុប្រធានការិយាល័យបច្ចេកទេស មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានអញ្ជើញចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងកិច្ចប្រជុំ របស់សមាគមន៍បន្សាំសរីរាង្គ អាស៊ីឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធាន ក្រុមប្រឹក្សាភិបាល អង្គការ Vitallink សាធារណរដ្ឋកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយប្រទេសនានានៅតំបន់អាស៊ី ក៏ដូចជាប្រទេសជឿនលឿននានា នៅសកលលោក លើការរៀបចំច្បាប់ និងបទបញ្ញាតិ ធានាថាការបំប្លែងសរីរាង្គ ត្រូវបានអនុវត្តដោយសុវត្ថិភាព ស្របតាមច្បាប់គតិយុត្តិ និងសំដៅចីរភាព។ ទន្ទឹមនឹងនេះ ក៏សំដៅស្វែងរកដៃគូសហការរឹងមាំ ដើម្បីគាំទ្រកម្ពុជា ក្នុងការរៀបចំកសាងមជ្ឈមណ្ឌលបន្សាំសរីរាង្គជាតិ អាចជួយប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីបាស៊ីហ្វិក អាមេរិក និងអូសេអានី ប្រមាណជាងមួយពាន់នាក់ នៅក្នុងទីក្រុងសេអ៊ូល ដែលបានអញ្ជើញមកពីសាកលវិទ្យាល័យ និងមន្ទីរពេទ្យនានា ដើម្បីចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10