Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីបញ្ហាប្រឈម និងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យថ្នាក់ជាតិជុំទី១ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារ និងស្វែងយល់ពីបញ្ហាប្រឈម និងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈដែលជាមន្ទីរពេទ្យជាតិចុងក្រោយ ក្នុងជុំទី១ របស់អង្គការនិតិបញ្ញត្តិ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវប្រធាន និងគណៈប្រតិភូ បានសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវានៅមន្ទីរពេទ្យ និងពិនិត្យមើលដំណើរការ នៃការបម្រើសេវាតាមផ្នែកឯកទេសនានា ព្រមទាំងឧបករណ៍សម្ភារបរិក្ខារ ដែលមាននៅក្នុងមន្ទីរពេទ្យ។

តាមរយៈការចុះពិនិត្យផ្ទាល់ និងសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក គណៈប្រតិភូមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវឌ្ឍនភាពដ៏វេជ្ជមាន របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាពេលកន្លងមកនេះ។

បន្ទាប់ពីបទបង្ហាញយ៉ាងក្បោះក្បាយ របស់ឯកឧត្តម តាន់ សុគន្ធ នាយកមន្ទីរពេទ្យ និងការពិភាក្សាផុសផុល របស់អង្គប្រជុំរួចមក លោកជំទាវប្រធានគណះប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធិផលដ៏ធំធេង ដែលក្រសួងសុខាភិបាល សម្រេចបានក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះ ទាំងគុណភាព វិសាលភាពនៃសេវា និងទាំងផ្នែកធនធានមនុស្ស

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានជម្រាបជូនលោកជំទាវប្រធាន និងគណៈប្រតិភូរដ្ឋសភាជាតិ និងលោកអគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (បសស) និងសហការី អំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់និងមន្ត្រីសុខាភិបាលទូទាំងប្រទេស ក្នុងការកែទម្រង់ និងអភិវឌ្ឍសេវាសុខាភិបាលកម្ពុជា ឈានឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយគ្របដណ្តប់សុខភាពជាសកល នាពេលខាងមុខនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10