Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី ពហុជំនាញការគ្រប់គ្រងព្យាបាលជំងឺមហារីក នៃគម្រោងសម្របសម្រួលជំងឺមហារីក រាជធានីភ្នំពេញ Multidisciplinary Cancer Management Course Workshop
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៥ លោកជំទាវ គ្រួច រ៉ាយូណែត ទីប្រឹក្សានៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ពហុជំនាញការគ្រប់គ្រងព្យាបាលជំងឺមហារីក សម្រាប់អនុវត្តគម្រោងទី៨ ស្តីពី៖ ពហុជំនាញការគ្រប់គ្រងព្យាបាលជំងឺមហារីក ផ្តោតទៅលើគុណភាព និងសុវត្តិភាព នៃគម្រោងសម្របសម្រួលជំងឺមហារីក រាជធានីភ្នំពេញ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីផ្តល់នូវចំនេះដឹង ការគ្រប់គ្រងជំងឺមហារីក និងការព្យាបាល ដែលស្របតាមបរិបទក្នុងតំបន់ ដោយការអនុវត្តនូវបច្ចេកទេសថ្មីៗ និងការយល់ដឹងពីពហុជំនាញ ការគ្រប់គ្រងជំងឺមហារីក ជូនដល់សិក្ខាកាម។

វគ្គបណ្តុះបណ្តាលនេះ ក៏បានបញ្ចូលនូវកិច្ចពិភាក្សាជាមួយអ្នកឯកទេស អំពីពិធីការនៃការព្យាបាលដ៏ល្អបំផុត ដល់អ្នកជំងឺមហារីក និងការបង្កើតគោលការណ៍ណែនាំស្តីពីពហុជំនាញ ការគ្រប់គ្រងព្យាបាលជំងឺមហារីក។

ក្រោយបញ្ជប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ យើងទទួលបាននូវធាតុចូល ដ៏មានសារៈសំខាន់ពីភាគីពាក់ព័ន្ធ ដែលគាំទ្រដល់ការកំណត់បញ្ហាប្រឈម និងការរៀបគោលការណ៍ណែនាំពីការគ្រប់គ្រងនិងព្យាបាលជំងឺមហារីក។ ជំហានបន្ទាប់ គឺការរៀបចំសិក្ខាសាលាស្តីពីគោលការណ៍ណែនាំការគ្រប់គ្រង និងព្យាបាលជំងឺមហារីក។

នៅក្នុងឱកាសនេះដែរ លោកស្រីជំទាវ គ្រួច រ៉ាយូណែត បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរពេទ្យថ្នាក់ជាតិ មូលដ្ឋានសុខាភិបាលឯកជន និងអង្គការដៃគូ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ជាពិសេស លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អង្គការ City Cancer Challenge និងអង្គការ American Society of Clinical Oncology (ASCO) ដែលបានគាំទ្រក្រសួងសុខាភិបាលទាំងថវិកា និងបច្ចេកទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9