Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ពីថ្ងៃទី១៨ ដល់ទី២១ ខែវិច្ឆិកា ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល អមដំណើរដោយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងអភិបាលកិច្ច ការថែទាំសុខភាពបឋម នៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបត្តិតំបែរ និងអូររាំងឪ។

ការចុះពិនិត្យ បានផ្តោតលើចំណុចសំខាន់ៗរួមមាន៖

១. ហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថានខាងក្នុង និងជុំវិញមណ្ឌលសុខភាព

២. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស 

៣. ជំរុញបង្កើនសមត្ថភាព ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ និងបដិសណ្ឋារកិច្ចក្នុងការទទួល និងបម្រើសេវាជូនអ្នកជំងឺ

៤. លើកកម្ពស់ការគ្រប់គ្រងឳសថ ឧបករណ៍ បរិក្ខាពេទ្យ

៥. ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍

៦. ការលើកកម្ពស់គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ

៧. ជំរុញបង្កើនការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព។

សូមបញ្ជាក់ថា មណ្ឌលសុខភាព ដែលបានចុះទៅពិនិត្យរួមមាន៖ មណ្ឌលសុខភាពតំបែរ គោកស្រុក តេជោសែនពាមជាំង ស្រែស្ពៃ អំពិលតាពក មៀន ទួលសុភី ចក និងដំរិល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16