Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក និងលើកទិសដៅបន្ត (ជុំទី០៤)
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ពីថ្ងៃទី១៨ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចុះពិនិត្យគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ទីរពេទ្យបង្អែកអន្លង់វែង នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ នាមចុះត្រួតពិនិត្យផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន និងគ្រប់ផ្នែក នៃការបម្រើសេវានីមន្ទីរពេទ្យ ក្រុមការងារបានសង្កេតឃើញថា មានដំណើរការ និងវឌ្ឍនភាពគួរឱ្យកត់សំគាល់ ទោះបីស្ថិតក្នុងតំបន់ប្រឈមជម្លោះព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាជនកន្លងមក ព្រមទាំងបន្ថែមការយកចិត្តទុកដាក់ខ្ពស់ សម្របសម្រួល បង្កលក្ខខណ្ឌងាយស្រួល ជូនដល់ប្រជាជន និងអ្នកជំងឺ ដែលមានប័ណ្ណ បសស មូលធិនិសមធម៌ មកទទួលសេវាសុខាភិបាល ប្រកបដោយឥរិយាបថ និងស្មារតីទទួលខុសត្រូវខ្ពស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10