Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញពង្រឹងគុណភាព ការបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព ការបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព មួយចំនួនក្នុងខេត្តសៀមរាប ។

ការចុះពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖

១) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

២) លើកកម្ពស់គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ

៣) ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាជូនអ្នកជំងឺ

៤) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៥) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារពេទ្យ

៦) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស

៧) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍

៨) ការជំរុញបង្កើនការថែទាំសុខភាពបឋម (BHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍។

ឆ្លៀតឱកាសនេះ លោកជំទាវក៏បានពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្លែង អំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10