Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ នវានុវត្តន៍ ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យា ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ចំពោះស្រ្តីមានផ្ទៃពោះ
ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត  ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ វានអញ្ជើញជាអធិបតី ក្នុងពិធីបើក សន្និសីទប្រចាំឆ្នាំ លើកទី៣ នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង   និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ រៀបចំដោយ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា។

សន្និសីទរៀបចំឡើងក្នុងគោលបំណង រួមចំណែកក្នុងការអភិវឌ្ឍ ចំណេះដឹងជាបន្តបន្ទាប់ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ពិសេសចំណេះដឹង បច្ចេកទេស និងបច្ចេកវិទ្យា ទាក់ទងនឹងជំងឺទឹកនោមផ្អែម គ្រប់ជ្រុងជ្រោយ។ ការជួបជុំនេះ ក៏ជាឱកាសមួយពង្រឹងសាមគ្គីភាព កិច្ចសហការ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីវិជ្ជាជីវៈ និងគិតផលប្រយោជន៍ របស់អ្នកជំងឺជាអាទិភាព (Patient Centered Care) ក្នុងគោលដៅលើកកម្ពស់ ការថែទាំព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដែលមានផលវិបាកសសៃឈាមបេះដូង និងតម្រងនោម ព្រមទាំងការគ្រប់គ្រងជំងឺទឹកនោមផ្អែម លើស្ត្រីមានផ្ទៃពោះ បានត្រឹមត្រូវ ក៏ជាចំណែកសំខាន់មួយក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកផងដែរ។

ក្នុងសន្និសីទនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសសិង្ហបុរី ឥណ្ឌា និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពី វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ឆ្មប ទាំងនៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត និស្សិត និងដៃគូសហការ សរុបចំនួន ៦០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6