សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សា និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល និងប្រតិភូសុខាភិបាល ធ្វើដំណើរទស្សនកិច្ចសក្សាស្វែងយល់ពី ហិរញ្ញប្បទានសុខាភិបាល សម្រាប់ការគ្របដណ្តប់សុខភាពជាសកល នៅទីក្រុងប៉េកាំង និងខេត្តជាងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ពីនវានុវត្តន៍ និងកំណែទម្រង់ថ្មីៗ ក្នុងវិស័យសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើអភិបាលកិច្ច ហិរញ្ញប្បទានសុខាភិបាល និងការរៀបចំបម្រើសេវាសុខាភិបាល ពិសេសសេវាថែទាំសុខភាពបឋម ព្រមទាំងស្វែងយល់ពីកាលានុវត្តភាព សម្រាប់កិច្ចសហការបច្ចេកទេស ប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ លើការពង្រឹងប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកលផងដែរ។
ក្នុងឱកាសនៃដំណើរទស្សនិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសមភាគីចិន ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីមកពីក្រសូងសុខាភិបាល វិទ្យាស្ថានជាតិអភិវឌ្ឍ និងស្រាវជ្រាវសុខាភិបាល ប្រតិបត្តិកររបបថែទាំសុខភាពសង្គម និងអង្គការសុខភាពពិភពលោក ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានចុះទៅសិក្សាស្វែងយល់ដោយផ្ទាល់ នៅមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពថែមទៀត។
ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានអមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បេឡាជាតិសន្តិសុខសង្គម អង្គការសុខភាពពិភពលោក និង GIZ សរុបចំនួន ១៨រូប។