Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹក «បើយើងអុំទូក សូមអុំឱ្យពេញកម្លាំង! ការបំពេញការងារ ក៏ដូចគ្នា យ៉ាងនេះយើងមិនទុកសល់អ្វីនៅពីក្រោយ ដែលនឹងបង្កើតជាផលអវិជ្ជមានមកលើលទ្ធផលការងាររបស់យើងជាអ្នកដឹកនាំ និងសហភាតរៈ។»
ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍ ដូចខាងក្រោម៖  

-បន្តពង្រឹងការអនុលោមតាមគោលនយោបាយ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា 

-ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់លើការងារទំនាក់ទំនង ដោយពង្រឹងការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារ ឱ្យបានគ្រប់ជ្រុងជ្រោយ និងការឆ្លើយតបឱ្យមានភាពសមស្រប និងច្បាស់លាស់ 

-គណៈគ្រូពេទ្យគ្រប់កម្រិត ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យ ដើម្បីធានាគុណភាព ក្នុងការបម្រើសេវាសុខាភិបាល 

-ទប់ស្កាត់កុំឱ្យមាន Malpractice ក្នុងការផ្តល់សេវាសុខាភិបាល 

-ការចុះមូលដ្ឋានដោយថ្នាក់ដឹកនាំត្រូវផ្តោតលើការពង្រឹងស្មារតី ការងារ និងការដឹកនាំ ដើម្បីរុញការងារទៅមុខឱ្យមានប្រសិទ្ធភាព 

-ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទៅលើការងារជំងឺឆ្លង។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកបន្ថែម ដោយថ្នាក់ដឹកនាំគ្រប់រូប យកចិត្តទុកដាក់ខ្ពស់ លើការងារពង្រឹងសេវាពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ នៅតាមមូលដ្ឋាន និងជាពិសេសការឆ្លើយតបនឹង សំណូមពររបស់ប្រជាពលរដ្ឋ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15