Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តសៀមរាប ។

បេសកកម្មនេះ ដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងក្នុងការបម្រើសេវា និងបង្កើនគុណភាពសេវាសុខាភិបាល នៅតាមណ្ឌលសុខភាព និងការជំរុញបង្កើនការងារថែទាំសុខភាពបឋម (BHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍ ការរក្សាអនាម័យល្អ ការប្រើប្រាស់ និងគ្រប់គ្រងឱសថ ការយកចិត្តទុកដាក់ថែទាំ សម្ភារបរិក្ខារពេទ្យ និងធានាឱ្យបាននូវការយាមប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ ។

សូមបញ្ជាក់ថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាពតាអាន មណ្ឌលសុខភាពសែនសុខ មណ្ឌលសុខភាពស្លែងស្ពាន មណ្ឌលសុខភាពដូនសុខ មណ្ឌលសុខភាពប្រីយ៏ មណ្ឌលសុខភាពត្រាំសសរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9