Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់ រាជធានី ខេត្ត
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់រាជធានី ខេត្តលើកទី៤ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដែលរៀបចំនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ជាកិច្ចចាប់ផ្តើម លោកជំទាវបានបង្ហាញជាសង្ខេបអំពីសមទ្ធិផល របស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។

លោកជំទាវសាស្រ្តាចារ្យ បានសំណូមពរដល់លោក លោកស្រីទាំងអស់ ដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី ខេត្តទាំង៥ មេត្តាចូលរួមឱ្យបានសកម្ម ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីប្រើប្រាស់បទពិសោធន៍ទាំងក្នុងការពិនិត្យ និងធ្វើផែនការឆ្លើយតបបានទូលំទូលាយ និងបន្តបណ្តុះបណ្តាលដល់បុគ្គលិកមន្ទីរសុខាភិបាល និងមន្ទីរពេទ្យស្រុក ដែលពាក់ព័ន្ធទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹងគុណភាពថែទាំ ជាពិសេសការពិនិត្យមុនសម្រាល ក្នុងពេលសម្រាល និងក្រោយសម្រាល។ 

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួល ពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11