Cambodia
ព័ត៌មានលំអិត

Image
វេទិកាជាតិអេកូទេសចរណ៍លើកទី៤ ឆ្នាំ ២០២៥
ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញចូលរួម «វេទិកាជាតិអេកូទេសចរណ៍លើកទី៤ ឆ្នាំ២០២៥»   ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគន៍ទេសចរណ៍ និងអេកូទេសចរណ៍(គ.ជ.អ.អ) និង ឯកឧត្តម ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាអនុប្រធាន គ.ជ.អ.អ។

វេទិកានេះ ជាឱកាសនៃការជួបជុំដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាសហគមន៍ មកពីបណ្តារាជធានី ខេត្តទូទាំងប្រទេស ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការ ស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍”។

វេទិកានេះផងដែរ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយ ទៅដល់ប្រជាសហគមន៍នៅទូទាំងប្រទេស អំពីអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ ប្រជាសហគមន៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ ក្នុងឧស្សាហកម្ម ទេសចរណ៍ទាំងអស់ បានសាទរនូវសមិទ្ធផល ក្នុងរយៈពេល ២ឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7