Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំរបស់គណៈកម្មការ និងអនុគណៈកម្មការនានា ដើម្បីរៀបចំសន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៤ ឆ្នាំ២០២៥
ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំរៀបចំសន្និបាតសុខាភិបាលលើកទី៤៤  ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការ និងប្រធាន អនុប្រធាន នៃអនុគណៈកម្មការនានា សម្រាប់ការរៀបចំសន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៤ ឆ្នាំ២០២៥ សរុបចំនួន ៤៤រូប ដើម្បិពិនិត្យមើលវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបការងារសុខាភិបាលលើកទី ៤៤ និងអនុវត្តការងារទៅតាមភារកិច្ចរៀងៗខ្លួនបន្តទៀត។


គណៈកម្មការ និងអនុគណៈកម្មកានានារៀបចំសន្និបាតសុខាភិបាលលើកទី៤៤ បាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលជាបឋម បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់ការណែនាំដល់សមាជិក សមាជិការនៃគណៈកម្មការ និងអនុគណៈកម្មកា ឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញឱ្យកិច្ចការ និងឯកសារផ្សេងៗទាំងអស់ ត្រូវបញ្ចប់រួចរាល់នៅត្រឹមសប្តាហ៍ទី១នៃខែកុម្ភៈ ឆ្នាំ២០២៥។


ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការ ជាក្រុមការងាររៀបចំសន្និបាត ដែលមានវត្តមានចូលរួមក្នុងអង្គប្រជុំនេះ និងយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងសូមជូននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ព្រមទាំងទទួលបានជោគជ័យក្នុងភារកិច្ចការងារនាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8