រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចូលរួមជាមួយដោយ ឯកឧត្តម ភុំ សំសុង ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងសុខាភិបាល និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងបរិស្ថាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន រយៈពេល៩ខែ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ដ្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងយមានការចូលរួមពីសមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។