Cambodia
ព័ត៌មានលំអិត

Image
ពិធីជួបសំណេះសំណាល ជាមួយនឹងគណៈប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)
ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២៦ ខែវិច្ឆិកា  ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងគណៈប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) នៅទីស្តីការក្រសួងសុខាភិបាល។ 

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម កាលពីខែមករា ឆ្នាំ១៩៧៤ ហើយប្រទេសកម្ពុជា បានចូលជាសមាជិក នៅឆ្នាំ២០០០ ដែលកម្ពុជាបានចូលរួមជារៀងរាល់ឆ្នាំ និងបានទទួលធ្វើជាម្ចាស់ផ្ទះ ចំនួន ២លើក។ ប្រតិភូយុវជនកម្ពុជា ចំនួន ១៧រូប នឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៩ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14