Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group For Health)។
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត Pascal Ringwald តំណាងអង្គការសុខភាពពិភពលោក បានសហដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមមូលបទ “បម្រែបម្រួលអាកាសធាតុ និងសុខភាព”។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើប្រធានបទសំខាន់ៗដូចខាងក្រោម៖

1.ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តកំពង់ឆ្នាំង

2.ការប្រែប្រួលអាកាសធាតុ និងការកើនឡើង នៃជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៥ ក្នុងខេត្តកំពង់ស្ពឺ

3.ការគ្រប់គ្រងហានិភ័យ នៃការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសុខាភិបាល។

អង្គប្រជុំបានរូមមតិគាំទ្រ ចំពោះកម្មវិធី  បម្រែបម្រួលអាកាសធាតុ និងសុខភាព។ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ បន្តផ្តល់ការគាំទ្រដល់កម្មវិធីនេះ ព្រោះកម្មវិធីបម្រែបម្រួលអាកាសធាតុ និងសុខភាព ជាអាទិភាពមួយរបស់ក្រសួងសុខាភិបាល ក៏ដូចជាឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ប្រទេស ជាសមាជិកទាំងអស់ នៃអង្គការសុខភាពពិភពលោក ដែលបានអនុម័តនូវផែនការសកម្មភាពសកល ស្តីពីការប្រែប្រួលអាកាសធាតុ និងសុខភាព (Global Action Plan on Climate Change and Health) ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ កាលពីខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសសុខាភិបាល ទាំងភាគីក្រសួង និងដៃគូអភិវឌ្ឍន៍សុខាភិបាល សរុបចំនួន ៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8