Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារវិស័យសុខាភិបាល ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ ក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារវិស័យសុខាភិបាល ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។ 

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍នៃការចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាព បញ្ហាប្រឈម និងដំណោះស្រាយ ដែលកើតមានឡើងនៅក្នុងខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យ ប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៧ ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែក តំណាងអង្គការដៃគូរ ប្រធានមណ្ឌលសុខភាពទាំង៧៥ និងមន្រ្តីសុខាភិបាល សរុបចំនួន ១២៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17