ខេត្តកំពង់ចាម៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ នៅមន្ទីរពេទ្យបង្អែកព្រៃឈរ មន្ទីរពេទ្យបង្អែកជើងព្រៃ និងមន្ទីរពេទ្យបង្អែកបាធាយ។
នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យឃើញថា ការជួសជុលកែលម្អមន្ទីរពេទ្យទាំង៣ ទៅតាមប្លង់គោល ជារួមការជួសជុលសម្រេចបានប្រមាណ ៨០% ហើយ និងគ្រោងបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរ ទៅដល់ក្រុមហ៊ុនសំណង់អនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា នៃគម្រោង ហើយថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវសហការជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីរួមគ្នាពិនិត្យធ្វើយ៉ាងណាឱ្យការជួសជុលកែលម្អនេះមានគុណភាពត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់។