Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២១
ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារអប់រំ និងលើកកម្ពស់សុខភាព បានដឹកនាំកិច្ចប្រជុំស្ដីពី ការអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២១ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។ 

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព លើកកម្ពស់សុខភាព និងកំណត់សកម្មភាពការងារអប់រំសុខភាពនៅខែបន្ទាប់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈចំនួន ៣ គឺ៖

១) ការធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលការងារអប់រំសុខភាពឆ្នាំ២០២៥ និងផែនការអប់រំសុខភាពសម្រាប់ឆ្នាំ២០២៦ ដោយតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីរស្បែក និងកាមរោគ (NCHADS)

២) ការធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលការងារអប់រំសុខភាពឆ្នាំ២០២៥ និងផែនការអប់រំសុខភាពសម្រាប់ឆ្នាំ២០២៦ ដោយតំណាងនាយកដ្ឋានការពារសុខាព (PMD)

៣) ការធ្វើបច្ចុប្បន្នភាពការងារអប់រំ និងលើកកម្ពស់សុខភាព ដោយតំណាងមជ្ឈមណ្ឌលជាតិលេីកកំពស់សុខភាព (NCHP)។

អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលេីការអនុវត្តផែនការប្រចាំឆ្នាំ២០២៥ និងជំរុញការងារនេះឱ្យសម្រេចបាន នូវវឌ្ឍនភាពបន្ថែមទៀត ដើម្បីលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងនាយកដ្ឋានជំនាញ និងមជ្ឈមណ្ឌលជាតិចំណុះក្រសួងសុខាភិបាល រួមមាន៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង (DDF) មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងដៃគូក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7