រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) លើកទី៦ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការកំណត់គោលដៅសកម្មភាព ការអនុវត្តផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានសុខាភិបាល (HIIP Plan) នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
គោលបំណងនៃកិច្ចប្រជុំ ផ្តោតសំខាន់លើការពិភាក្សាពីវឌ្ឍនភាព ក្នុងការបញ្ចប់ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលត្រូវធ្វើការជួសជុល កែលម្អ និងផែនការអនុវត្តកញ្ចប់នីតិវិធីលទ្ធកម្ម។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកអនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ លោកស្រីអនុប្រធាននាយកដ្ឋានការពារសុខភាព លោកស្រីប្រធានអង្គភាពលទ្ធកម្ម តំណាងធនាគារពិភពលោកប្រចាំកម្ពុជា ដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធទាំងអស់ នៃគម្រោង H-EQIP 2។