រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងទីប្រឹក្សាក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
លោក លោកស្រី អគ្គនាយករង តំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋានជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធនាគារសរុបចំនួន ៥៧១រូប។