Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែវិច្ឆិកា ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ 

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំរួមមាន៖

១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅសកម្មភាពការងារបន្ត

២. បញ្ហាប្រឈម និងសំណូមពរនានា។

ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖ 

១. សួនរុក្ខជាតិឱសថនៅមជ្ឈមណ្ឌលជាតិ ត្រូវតែរៀបចំសម្រេចឱ្យបាន ១០០% ព្រមទាំងមានស្លាកឈ្មោះអ្នកចូលរួមឧបត្ថមកសាង

២. មជ្ឈមណ្ឌលនឹងរៀបចំ Scenario ដើម្បីប្រមូលព័ត៌មានគ្រូបុរាណ តាមបណ្តាខេត្ត ទូទាំងប្រទេស ដើម្បីផ្ញើរជូនទៅក្រសួងសុខាភិបាល

៣. មជ្ឈមណ្ឌលត្រូវចាត់ចែងគណៈកម្មការទទួលបន្ទុកផែនការ បោះពុម្ភសៀវភៅប្រវត្តិវេជ្ជសាស្រ្តបុរាណកម្ពុជា ថែទាំកូនរុក្ខជាតិឱសថ បណ្តុះបណ្តាល និងសិក្ខាសាលា

៤. មជ្ឈមណ្ឌលត្រូវរៀបចំគម្រោងដាច់ដោយឡែកមួយសម្រាប់ផែនការជួសជុលអគារ នៅសួនរុក្ខជាតិគិរីរម្យ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9