Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ របស់មន្ទីរពេទ្យបង្អែកស្រុក នៃគម្រោងមន្ទីរពេទ្យ៦១
ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តព្រៃវែង៖ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការជួសជុលកែលម្អ ផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ព្រះស្តេច បាភ្នំ អ្នកលឿង និងពារាំង។

នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពិនិត្យឃើញថា ការជួសជុលកែលម្អមន្ទីរពេទ្យទាំង៥ ទៅតាមប្លង់គោល។ ជារួមការជួសជុលសម្រេច១០០% សម្រាប់មន្ទីរពេទ្យព្រះស្តេច និងមន្ទីរពេទ្យ៤ ទៀតបានប្រមាណ ៧០% ហើយ ដែលគ្រោងបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើ ទៅដល់ក្រុមហ៊ុនសំណង់អនុវត្តឱ្យបានត្រឹមត្រូវ តាមកិច្ចសន្យានៃគម្រោង ហើយថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវសហការជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីរួមគ្នាពិនិត្យធ្វើយ៉ាងណាឱ្យការជួសជុលកែលម្អនេះមានគុណភាពត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9