Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៤ ក្នុងក្របខ័ណ្ឌបច្ចេកទេសក្រោមគម្រោង ASEAN Essential Diagnostics Lists Initiative (AEDLI) ស្តីពី "ការបន្តដំណើរការអភិវឌ្ឍទៅកាន់ការអនុវត្តនៃបញ្ជីរោគវិនិច្ឆ័យសារវន្ត័ជាតិ”
ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៤ ក្នុងក្របខ័ណ្ឌបច្ចេកទេសក្រោមគម្រោង ASEAN Essential Diagnostics Lists Initiative (AEDLI) ស្តីពី "ការបន្តដំណើរការអភិវឌ្ឍទៅកាន់ការអនុវត្តនៃបញ្ជីរោគវិនិច្ឆ័យសារវន្ត័ជាតិ នៅក្នុងក្របខ័ណ្ឌអាស៊ាន” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីបណ្តាប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍន៍តំបន់ (ERIA, WHO, ERIA, JIHS, CHAI, FIND, PATH, Fensham, Gerard)។

កិច្ចប្រជុំនេះ គឺជាវេទិកាយុទ្ធសាស្ត្រថ្នាក់បច្ចេកទេស សម្រាប់ប្រទេសសមាជិកអាស៊ាន និងអ្នកជំនាញអន្តរជាតិដើម្បីចែករំលែកបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម និងពង្រឹងការសហការក្នុងតំបន់ក្នុងការអនុវត្តបញ្ជីរោគវិនិច្ឆ័យសារវន្ត័ជាតិ (NEDLs)។ ក្នុងនោះដែរ កិច្ចប្រជុំខាងលេី ប្រព្រឹត្តទៅដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ១) វឌ្ឍនភាពនៃការអនុវត្ត NEDLs នៅក្នុងតំបន់ ៣) ការរាយការណ៍វឌ្ឍនភាពពីប្រទេសសមាជិកអាស៊ាន ៣) ស្វែងរកការគាំទ្រពីស្ថាប័នអន្តរជាតិ ដូចជា អង្គការសុខភាពពិភពលោក (WHO) និងអង្គការ FIND, PATH, CHAI និង ៤) ការពិភាក្សាជុំវិញគោលការណ៍ណែនាំក្នុងតំបន់អាស៊ានសម្រាប់ការអភិវឌ្ឍ NEDLs។

កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និង Vice-Chair នៃក្រុមការងារសុខាភិបាលអាស៊ានទី៣ (ASEAN Health Cluster 3) ស្វាគមន៍យ៉ាងកក់ក្តៅ និងដោយសេចក្តីសោមនស្សរីករាយក្នុងការចូលរួម ចែករំលែកភាពជោគជ័យក្នុងការកែលម្អសមត្ថភាពតាមរយៈការអភិវឌ្ឍ បញ្ជីរោគវិនិច្ឆ័យសារវន្ត័ជាតិ (NEDLs) ដែលសមិទ្ធិផលសំខាន់ៗរួមមាន ការអភិវឌ្ឍ NEDLs ពី Zero Draft ទៅ 1st Draft នៃ NEDLs ដើម្បីបង្កើតមូលដ្ឋានសម្រាប់ស្តង់ដារសំខាន់ៗទូទាំងប្រទេស ស្របនឹងតម្រូវការជាតិ និងស្តង់ដារពិភពលោក និងគោលការណ៏សហគមន៏អាស៊ាន អោយមានភាពប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរាលត្បាតជំងឺ និងសុវត្ថិភាពសុខភាពទល់ដែន ។

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានគូសបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកែលម្អសេវាសុខភាព ក្នុងការធ្ចើរោគវិនិច្ឆ័យនៅគ្រប់កម្រិតសេវាមូលដ្ឋាន គាំទ្រធានាសុខភាពសកល និងការកែលម្អស្ថានភាពត្រៀមខ្លួនសម្រាប់សុខភាព សុវត្ថិភាពតំបន់ តាមរយៈសហការណ៍ពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ។

កិច្ចប្រជុំនេះដែរ បានសហការណ៏រៀបចំដោយ ក្រសួងសុខាភិបាលហ្វីលីពីន គាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាសុីបូព៌ា (ERIA) និងលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីអ្នកបច្ចេកទេសនៃនាយកដ្ឋានមន្ទីរពេទ្យ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាលកម្ពុជា ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19