រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល និងឯកឧត្តម ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិនឹងធំងឺអេដស៍ សើស្បែក និងកាមរោគ បានចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងគោលបំណងរំលឹកវិញ្ញាណខ័ន្តអ្នកស្លាប់ដោយសារជំងឺអេដស៍ ក្រើនរំលឹក និងបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាល ការប្តេជ្ញាចិត្ត ការគាំទ្រ ព្រមទាំងសារអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ក្នុងចរន្តជាតិតែមួយ ឆ្លើយតបនឹងមេរោគអេដស៍ ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសារធារណ និងសម្រេចគោលដៅនៃការលុបបំបាត់អេដស៍នៅឆ្នាំ ២០៣០។
ទិវានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី តំណាងអង្គទូត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ សមាគមកាយឫទ្ធិនារីកម្ពុជា សមាគមសិល្បករខ្មែរ យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្ដាញក្រុមប្រជាជនគន្លឹះ។