ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានសមាជិក សមាជិកា ភ្ញៀវកិត្តិយសចូលរួមប្រមាណ ៧០០អង្គ/នាក់។
ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃប្រវត្តិសាស្រ្ត នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ បានធ្វើការរំដោះ សង្រ្គោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យបានរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រណសិរ្ស ២ ធ្នូ ក៏បានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងអភិវឌ្ឍសង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
រាជធានីភ្នំពេញ៖ សាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥