Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២ អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី២ អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

គោលបំណងនៃកិច្ចប្រជុំមាន៖

១.ពិនិត្យវឌ្ឍនភាព នៃការបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ

២.ពិនិត្យវឌ្ឍនភាពរបស់កម្មវិធីជាតិទាំង៥ (កម្មវិធីជាតិផ្តល់ថ្នាំបង្ការ កម្មវិធីជាតិសុខភាពបន្តពូជ កម្មវិធីជាតិអាហារូបត្ថម្ភ កម្មវិធីបង្ការការចម្លងរោគពីម្តាយទៅកូន និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺរាក រលាកផ្លូវដង្ហើមស្រួចស្រាល់)

៣.ចំណូលចំណាយប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

៤.ពិនិត្យលើសំណើនៃតម្លៃសេវាមន្ទីរពិសោធន៍

៥.ពិនិត្យលើប្លង់អាគារមន្ទីរពេទ្យ។

ក្នុងឱកាសប្រជុំក្រុមប្រឹក្សាភិបាល លោកជំទាវសាស្ត្រាចារ្យ បានកោតសរសើរដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងបុគ្គលិកទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានជាលទ្ធផលល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6