រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) លើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថា្នក់ក្រោមជាតិ (ក.វ.ក)។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
-ពិនិត្យ និងសម្រេចលើរបាយការណ៍វឌ្ឍនភាពអនុវត្តការងារ ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២៥
-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងគោលការណ៍ ស្តីពីការវាយតម្លៃសមិទ្ធកម្ម ប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង ស្រុក
-ពិនិត្យមើលផែនការសកម្មភាព និងគម្រោងថវិកា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រមទាំងមន្ត្រី នៃលេខាធិការដ្ឋាន ក.វ.ក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។