Cambodia
ព័ត៌មានលំអិត

Image
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ (Digital Government Forum 2025)
ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ីសំបូរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល បច្ចេកវិទ្យាថ្មីៗ ពិសេសបញ្ញាសិប្បនិម្មិត។ បន្ថែមពីនេះ ក៏មានរៀបចំពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដោយមានការតាំងបង្ហាញនូវសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល របស់ក្រសួងស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ដើម្បីចូលរួមតាំងបង្ហាញនូវសមិទ្ធផលបច្ចេកវិទ្យាឌីជីថល របស់ក្រសួងសុខាភិបាល ដែលបានប្រើប្រាស់សម្រាប់គាំទ្រទៅដល់ការងារវេជ្ជសាស្រ្ត ក្នុងវិស័យសុខាភិបាលកម្ពុជា រួមមានដូចជា ម៉ាស៊ីនដែលបំពាក់បច្ចេកវិទ្យាជំនួយការព្យាបាលវិបត្តិចង្វាក់បេះដូង ម៉ាស៊ីនឆ្លុះ និងព្យាបាលតាមគ្រប់សរសៃឈាម ម៉ាស៊ីនជំនួយការវះកាត់ ប្រព័ន្ធឃ្លាំមើលជំងឺផ្តាសាយនៅកម្ពុជា ការវិភាគមេរោគរកជំងឺផ្សេងក្នុងមន្ទីរពិសោធន៍ និងបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រង និងដំណើរការប្រតិបត្តិការ នៅនៅតាមមន្ទីរពេទ្យ។

សូមបញ្ជាក់ជូនថា អង្គភាពដែលចូលរួមតាំងបង្ហាញនូវសមិទ្ធផលបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសុខាភិបាល រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រកុសុមៈ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងមានការសម្របសម្រួលដោយ នាយកដ្ឋានសុខាភិបាលឌីជីថល។ 

វេទិកានេះប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្ន២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15