Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបន្ទាន់ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួម កិច្ចប្រជុំបន្ទាន់ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» ក្នុងគោលបំណងប្រមូលធាតុចូលដើម្បីដាក់ចេញផែនការសកម្មភាពជាក់ស្តែង និងការចាត់តាំងការអនុវត្តសាកល្បងការលើកលែងទិដ្ឋការសម្រាប់ទេសចរចិនឆ្នាំ២០២៦ យោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាក៏ដូចជាធានានូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។

នាឱកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណកម្មការសម្របសម្រួលលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ក្រុមការងារផ្នែកឯកជន អង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តំណាងសមាគមទេសចរណ៍ ក្រុមហ៊ុនខេមបូឌា អ៊ែរផត ក្រុមហ៊ុន អង្គរអ៊ិនធើណេសិនណល អ៊ែរផត ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ សរុបចំនួនប្រមាណ ១៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9