ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពមណ្ឌលសុខភាពចំនួន៦ រួមមានមណ្ឌលសុខភាពតាឡំ មណ្ឌលសុខភាពគយម៉េង មណ្ឌលសុខភាពរហាត់ទឹក មណ្ឌលសុខភាពបត់ត្រង់ មណ្ឌលសុខភាពឬស្សីក្រោក១ មណ្ឌលសុខភាពឬស្សីក្រោក២ ។
ការចុះពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖
១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (BHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈនិងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំអ្នកជំងឺ
៥) ការគ្រប់គ្រងឱសថ និងការថែទាំសម្ភារបរិក្ខារពេទ្យ
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសនិងប្រព័ន្ធឌីជីថល
៧) ការបំពេញការងារនិងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍។
ឆ្លៀតឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុក្ខទុកពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ។