ប្រទេសវៀតណាម៖ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ទៅទស្សកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធ ពីគម្រោងឆ្លើយតបនឹងជំងឺរបេង នៅខេត្តកាម៉ៅ នៃសាធរណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៣០ ខែ វិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ២០២៥ ដែលសហការរៀបចំដោយ កម្មវិធីជាតិកំចាត់រោគរបេងកម្ពុជា កម្មវិធីជាតិកំចាត់រោគរបេងវៀតណាម រួមជាមួយអង្គការ KHANA ។
ទស្សកិច្ចសិក្សានេះផ្តោតសំខាន់លើ៖ (១)ការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារប្រយុទ្ធនឹងជំងឺរបេងជារួម រវាងកម្មវិធីជាតិកំចាត់រោគរបេង នៃប្រទេសទាំងពីរ (២)ស្វែងយល់បទពិសោធន៍ស្តីពី បែបបទដំណើរការ និងការប្រតិបត្តជាក់ស្តែង នៃការស្វែងរកករណីជំងឺរបេងនៅទូទាំងសហគមន៍ ដែលជាគំនិតផ្តួចផ្តើមថ្មី ក្នុងគម្រោងសិក្សាស្រាវជ្រាវ ( research project) និង(៣) ចុះទស្សនកិច្ចផ្ទាល់ពិនិត្យមើលពីសកម្មភាពជាក់ស្តែងការចុះស្រាវជ្រាវរកករណីជំងឺរបេងតាមខ្នងផ្ទះនៅសហគមន៍ ក្នុងទីរួមខេត្តកាម៉ៅ ដោយផ្អែកលើពិធីសារនៃការសិក្សាស្រាវជ្រាវ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ អមដំណើរដោយ លោកប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ប្រធានក្រុមប្រឹក្សាភិបាល នាយកប្រត្តិបត្ត ព្រមទាំងមន្ត្រីនៃអង្គការ KHANA សរុបចំនួន ៩រូប។