Cambodia
ព័ត៌មានលំអិត

Image
សារពីឯកឧត្តមសាស្រ្តាចារ្យដ្ឋមន្រ្តីសុខាភិបាល ដល់មន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត «ខិតខំឱ្យបានសេវាគុណភាព នៅជិតផ្ទះ និងជឿទុកចិត្តបាន»
ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២៥

ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តិនណាម (ខេត្តព្រៃវែង និងខេត្តតៃនិញ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យការត្រៀមបម្រើសេវាសុខាភិបាល ដល់សមាជិកអង្គមីទ្ទិញទាំងមូល និងការចល័តមន្រ្តីសុខាភិបាលនៅក្នុងមហាជនចូលរួម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ សិស្ស និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលបានបញ្ជាក់ពីស្ថានភាពជាក់ស្តែងក្នុងការបម្រើសេវាសុខាភិបាល នៅមូលដ្ឋានរបស់ខ្លួន ដោយលើកឡើងថា មានការជឿទុកចិត្តច្រើន និងមកទទួលសេវាមានការកើនឡើង គុណភាពសមស្របទទួលយកបាន ហើយកាន់តែមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
បន្ទាប់ពីបានស្តាប់មតិលើកឡើងពីប្រជាពលរដ្ឋ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្រ្តីសុខាភិបាល និងគ្រប់អ្នកដឹកនាំសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំបម្រើសេវាថែទាំសុខភាព បានកាន់តែល្អប្រសើរជាលំដាប់ សំដៅ “សេវាគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងធ្វើយ៉ាងណាឱ្យសេវាសាធារណៈនោះ បានកាន់តែកៀកជិតផ្ទះ ប្រកបដោយការជឿទុកចិត្តពីប្រជាពលរដ្ឋ។”

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19