Cambodia
ព័ត៌មានលំអិត

Image
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅ​សាកលវិទ្យាល័យការពារជាតិ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។

ក្នុងពិធីនោះដែរ លោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ដោយផ្ទាល់ជាមួយ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ជួយ​ដល់វិរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែនកម្ពុជាថៃ។

កម្មវិធីនេះប្រព្រឹត្តទៅ ចាប់ផ្តើមពីម៉ោង ៧៖៣០ព្រឹក ដោយទទួលបានអ្នកបរិច្ចាគឈាមចំនួន២៥៤៧នាក់ ក្រោមការសម្របសម្រួលពីសាកលវិទ្យាល័យការពារជាតិ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា ក្រុមគ្រូពេទ្យមន្ទីរពេទ្យកាល់ម៉ែត ក្រុមគ្រូពេទ្យមន្ទីរពេទ្យតេជោសន្តិភាព និងក្រុមគ្រូពេទ្យមន្ទីរពេទ្យខ្មែរសូវៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7