រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលដីទំហំ ៧ ១៧៦ម៉ែត្រការ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាអំណោយរបស់អង្គការនគរទេព ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាព្យាបាល។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណទៅដល់អង្គការនគរទេពដែលបានផ្ដល់អំណោយដីជូនមន្ទីរពេទ្យ ស្របពេលដែលមន្ទីរពេទ្យ ហ្លួង ម៉ែ មានតម្រូវការពង្រីកបន្ថែមនៅហេដ្ឋារចនាសម្ព័ន្ធដើម្បីរៀបចំក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀត។