Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន។

កិច្ចប្រជុំនេះមានបំណងរួមដើម្បីជួយពង្រឹង និងជំរុញសកម្មភាពការងារ របស់មជ្ឍមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ព្រមទាំងបានផ្តោតសំខាន់លើ៖
(១) ការពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម  នៃកម្មវិធីប្រយុទ្ធនឹងជំងឺរបេង និងកម្មវិធីជាតិកំចាត់រោគហង់សិន នាឆ្នាំកន្លងមក  និងលើកទិសដៅ សម្រាប់ឆ្នាំខាងមុខ
(២) ការពិនិត្យមើលការរីកចំរើន នៃសេវាគ្លីនិក(មន្ទីរពេទ្យ)នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន  និងកំណត់ទិសដៅការងារ ដើម្បីជំរុញការប្រើប្រាស់សេវា អោយកាន់តែប្រសើរឡើង ទាំងបរិមាណ និងគុណភាព និង
(៣) ការពិនិត្យពិភាក្សាលើការងារអភិវឌ្ឍធនធានមនុស្ស ការងារគ្រប់គ្រងឱសថ និងបរិក្ខារ និងការងារផ្សេងៗ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ និងដោយមានការអញ្ជើញចូលរួម ពី លោកជំទាវទីប្រឹក្សាក្រសួងសុខាភិបាល លោកប្រធាន អនុប្រធាន និងមន្ត្រីថ្នាក់ការិយាល័យ និងផ្នែកទាំងអស់ នៃ មជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន៣០រូប ។

Image 1
Image 2
Image 3
Image 4