Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំសម្រាប់ការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅកម្ពុជា
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំសម្រាប់ការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ដោយពីធីក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងពិធីបិទក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។

អង្គសិក្ខាសាលានេះ មានគោលបំណង  ពិនិត្យមើលវឌ្ឍនភាពការងារអនុវត្តគម្រោងដែលសម្រេចបាន និងពិភាក្សាលើបញ្ហាប្រឈម និងកំណត់ទិសដៅការងារ សម្រាប់អនុវត្តបន្ត និងចែករំលែកបទពិសោធន៍ល្អៗពីភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង ប្លាស្ទិក នៅទីប្រជុំជន។

សូមជម្រាបថាគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិក ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានធនាគារពិភពលោក ដោយមានសមាសភាគអនុវត្តចំនួន ៣គឺ ក្រសួងមហាផ្ទៃ បរិស្ថាន និងសាធារណការ និងដឹកជញ្ជូន និងខេត្តគោលដៅចំនួន៥ គឺខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ សៀមរាប និងបាត់ដំបង។

សិក្ខាសាលាការនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកគោលដៅ នៃគម្រោង និងអ្នកពាក់ព័ន្ធសរុបចំនួន ១៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8