Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការវាយតម្លៃស្ថានភាពពិការភាព និងអនុសាសន៍ ស្តីពីការស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ សម្រាប់ជនមានពិការភាពក្នុងវិស័យសុខាភិបាល»។
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស សុខភាពជនមានពិការភាព បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការវាយតម្លៃស្ថានភាពពិការភាព និងអនុសាសន៍ ស្តីពីការស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ សម្រាប់ជនមានពិការភាពក្នុងវិស័យសុខាភិបាល»។
 
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង៖
- ពិនិត្យវាយតម្លៃ អំពីស្ថានភាពពិការភាព តម្រូវការនិងការបម្រើសេវាសុខភាព ដល់ជនពិការ
- ប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តផ្អែកលើភ័ស្តតាង ស្តីពីសមធម៌សុខភាពសម្រាប់ជនមានពិការភាព ក្នុងវិស័យសុខាភិបាល និងពិនិត្យមើលអំពីស្ថានភាពនៃការស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្រ្តទាំងផ្នែកផ្លូវកាយផ្លូវចិត្តសង្គម និងតម្រូវការឧបករណ៍បច្ចេកវិទ្យាជំនួយ (Assistive Technology)សម្រាប់ប្រជាជនដែលត្រូវការ។
 
ឯកឧត្តមសាស្ត្រាចារ្យ បានរំលឹកជូនសិក្ខាកាមអំពីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកគោលដៅសហស្សវត្សរ៍ ដោយមិនទុកចោលជនណាម្នាក់ឡើយ (No one left behind)។ រួមជាមួយគ្នានេះ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាពិសេស ក្នុងការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលក្នុងនោះមានជនមានពិការភាពផងដែរ ដែលមានតម្រូវការសេវាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា ការស្តារលទ្ធភាពពលកម្ម គឺជាសម្ព័នសេវាសុខភាព (Allied health) ដ៏សំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យសេវាសុខភាពមានប្រសិទ្ធភាពខ្ពស់ និងបង្ការបានពីពិការភាព។ សមធម៌សុខភាពជនមានពិការភាព និងការស្តារលទ្ធភាពពលកម្ម ចូលរួមសំខាន់ណាស់ ដើម្បីសម្រេចបានគោលនយោបាយសុខភាពជាសកល (UHC)។
 
សិក្ខាសាលាពិគ្រោះយោបល់នេះ មានរយៈពេលចំនួន២ថ្ងៃ និងមានការចូលរួមពី នាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ ដៃគូអភិវឌ្ឍ CHAI, DFAT/ACCESS, Vital Strategy សមាគម បងប្អូនមានពិការភាព សរុបចំនួន ៦០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12