ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបប្រជុំថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់នាយកដ្ឋាន ត្រូវរៀបចំ និងអនុវត្តការងារឱ្យទាន់ពេលវេលា និងចំគោលដៅ មានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងគោលនយោបាយអភិវឌ្ឍវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំពង្រឹងបន្ថែមនូវចំណុចសំខាន់ៗ ដូចជា ការពង្រឹងការរៀបចំថវិកាតាមកម្មវិធី គៀងគររកប្រភពថវិកាជាពិសេសថវិកាដៃគូរអភិវឌ្ឍ និងប្រភពថវិកាផ្សេងៗទៀត និងការពង្រឹងការរៀបចំផែនការថវិកា ការអនុវត្តថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមការកែទំរង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
រាជធានីភ្នំពេញ៖ ទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥